You Are Here: Home» Free Gays » ចំណុចស្រើបស្រាលរបស់ស្ត្រី
យើងអាចពោលបានថា សកម្មភាពថើបជាកិច្ចការមួយដែលគួបផ្សំបញ្ចូលគ្នារវាងភាពទន់ភ្លន់ រ៉ូមេទិក និងការភ្ញោចដាស់អារម្មណ៍ ខាងផ្លូវភេទ ដែលធ្វើឲ្យបុរសស្ត្រីបាននៅនែបនិត្យ កៀកកើយគ្នារហូតដល់ស្ត្រីខ្លះ នាងមានអារម្មណ៍ចូលចិត្តទៅនឹងការថើបច្រើនជាងសកម្មភាពសិចទៅទៀត ។ ដូច្នេះបុរសអ្នកតែដឹង និងស្វែងយល់ថា តើអវយវៈនៅត្រង់ចំណែកណាខ្លះ នៃរាងកាយរបស់ស្ត្រីអាចប្រតិកម្មតបតជាមួយនឹងសកម្មភាពថើបរបស់អ្នក បានយ៉ាងល្អបំផុតនោះ ?
- ស្លឹកត្រចៀក : ជាអវយវៈមួយប្រភេទដែលត្រូវបានធម្មជាតិប្រទានឲ្យ ដើម្បីជួយភ្ញោចអារម្មណ៍ស្រៀវស្រើបរបស់ស្ត្រី ជាពិសេសនៅពេលបុរសកំពូលស្នេហ៍របស់នាងបានប្រើបបូរមាត់របស់គេ ឬក៏អណ្តាតប៉ះត្រង់បរិវេណមួយនេះយ៉ាងសើរៗ ។ ជាងនោះទៅទៀតក្រោយពេលខ្យល់ដង្ហើមក្តៅៗរបស់អ្នក រសាត់ទៅប៉ះនឹងចំណុចពិសេសរបស់នាងនោះ បុរសជាដៃគូស្ទាបអង្អែលត្រង់បរិវេណត្រចៀករបស់នាងស្រាលៗ ព្រមទាំងអារម្មណ៍ពុះកញ្ជ្រោលប៉ុណ្ណឹង ក៏អាចធ្វើឲ្យស្ត្រីនាងទន់លោងបានដោយងាយដែរ ។
- គល់-ក ផ្នែកខាងក្រោយ : ទីតាំងងាយៗបែបនេះមានសុភាពបុរសមិនតិចនាក់នោះទេ ដែលនាំគ្នាមើលរំលងគ្នា មើលរំលងពីទីតាំងមួយនេះ ព្រោះពួកគេអាចគិតឃើញថា ជាកន្លែងសាមញ្ញធម្មតាមួយ គ្មានអ្វីសំខាន់ ។ តែជាការពិតទីតាំងមួយនេះគេអាចប្រលោមលួងលោមបបោសអង្អែល ដុតរោលអារម្មណ៍ផ្លូវភេទ របស់ស្ត្រីឲ្យងាយពុះកញ្ជ្រោលបានលឿនបំផុត ។ អ្នកអាចសាកល្បងនឹកភ្នកថា ខណៈពេលនាងកំពុងអង្គុយធ្វើការងារនៅមុខកុំព្យូទ័រ ស្រាប់តែបុរសសំណព្វចិត្តរបស់នាងលបៗ មកពញាក់អារម្មណ៍ពីខាងក្រោយ ដោយប្រើបបូរមាត់ ថើបចំត្រង់កន្លែងគល់-ក ឬកញ្ចឹង-ករបស់នាងយ៉ាងសើរៗ ព្រមទាំងប្រើម្រាមដៃអង្អែលថ្នមៗ ផងនោះ ប្រាកដជាភ្ញោចឲ្យអារម្មណ៍ស្នេហារបស់នាង ផុសឡើងលឿនស្មើនឹងល្បឿនកាំជ្រួចឯណោះ ។
- ត្រគាក : តើអ្នកដឹងឬទេថា បរិវេណត្រគាករបស់សុភាពស្ត្រីនេះជាទីតាំងមួយ ឆាប់ប្រតិកម្មជាមួយនឹងអារម្មណ៍ខាងផ្លូវភេទ លើសពីអ្វីដែលបុរសបានគិតឃើញទៅទៀត ។ នោះក៏ព្រោះថា ទីតាំងដែលបណ្តុំទៅដោយចុងសរសៃប្រសាទ អាចជួយភ្ញោចឲ្យមានអារម្មណ៍ឆាប់ស្រៀវស្រើបយ៉ាងល្អបំផុត ។
អ្នកមិនចាំបាច់ធ្វើអ្វីច្រើន ដោយគ្រាន់តែប្រើចុងម្រាមដៃស្ទាបអង្អែលដោយផ្តើមពីបរិវេណត្រគាក អង្អែលសើរ ៗ សម្រូតចុះទៅដល់គន្លាក់ត្រង់ក្បាលជង្គង់ ។ បន្ទាប់មកដុតរោលអារម្មណ៍បន្ថែមទៀត ដោយប្រើបបូរមាត់ និងអណ្តាតថើៗ ទៅតាមក្រោយបន្ថែមទៀត ក្នុងទិសដៅតែមួយ ។ កត្តាសំខាន់ហាមប្រើកម្លាំងធ្ងន់ ដូចជាញិញឬខាំត្រង់បរិវេណនេះជាដាច់ខាត ព្រោះអាចធ្វើឲ្យអារម្មណ៍ស្រើបស្រាលរបស់នាងរលត់បាត់ក្នុងរយៈពេល តែមួយប៉ព្រិចភ្នែក ។
- ដើមទ្រូង : ក៏ចាត់ទុកថា ជាចំណុចប្រតិកម្មរហ័សបំផុតរបស់ស្ត្រី ។ ប្រសិនបើអ្នកមានបំណងចង់ភ្លក្សរសជាតិ អ្នកអាចយកដៃរបស់អ្នកមកដាក់លើដើមទ្រូងរបស់នាង រួចហើយប្រើកម្លាំងដៃស្រាលៗ ឈ្លីអង្អែលនៅលើបរិវេណកូនភ្នំនោះថ្នមៗ មិនយូរប៉ុន្មានធានាថា នាងនឹងមានអារម្មណ៍ស្រៀវស្រើបផុសឡើងជាមិនខាន ។
បន្ទាប់មកប្តូរពីការប្រើដៃទៅជាប្រើបបូរមាត់ជំនួស ដោយប្រើសកម្មភាពថើបថ្នមៗឲ្យសព្វ ហើយឆ្លាស់គ្នាជាមួយនឹងការបឺតតិចៗព្រមទាំងប្រើចុងអណ្តាតគ្រវាស ស្រាលៗ ជុំវិញចុងសុដន់ ។ បើអនុវត្តន៍តាមទិចនិកនេះហ៊ានធានាថា សិចនារាត្រីនោះរបស់អ្នកទាំងពីរនឹងមានដំណើរការក្តៅគគុក ហើយទទួលបាននូវភាពរលូនជាងពេលណាៗ ទាំងអស់មិនខាន ៕
0 comments